រដ្ឋមន្រ្តីយុត្តិធម៌ ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរបស់ក្រសួង ពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៣-២០២៥ និងគម្រោងថវិកាឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៣-២០២៥ និងគម្រោងថវិកាឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ៕