**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ឯកឧត្ដម ជា សុមេធី៖ ប្រព័ន្ធគាំពារសង្គមឆ្លើយតបយេនឌ័រ គឺជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីធានាបានការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមឆ្លើយតបយេនឌ័រ គឺជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីធានាបានការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព ការកែលម្អសេដ្ឋកិច្ចគ្រួសារ ការបន្តកាត់បន្ថយភាពក្រីក្រ សមធម៌សង្គម និងសិទ្ធិស្មើភាពសម្រាប់ទាំងអស់គ្នា។

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្តី អញ្ជើញចូលរួមនៅក្នុងពិធិបើកសិក្ខាសាលាស្តីពី «ប្រព័ន្ធគាំពារសង្គមឆ្លើយតបយេនឌ័រ» រៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្ដម ជា សុមេធី បន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ដើម្បីចូលរួមជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងបុព្វហេតុផ្តល់កិច្ចគាំពារសង្គមដល់ស្ត្រី ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ឯកឧត្ដមរដ្ឋមន្រ្តីសង្គមកិច្ច សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់អង្គសិក្ខាសាលា ដូចតទៅ៖
ទី១៖ ក្រុមការងារបញ្ជាបយេនឌ័រក្រសួង ស.អ.យ. សូមបន្តកិច្ចសហការជាមួយក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ស្ត្រី និងការងារស្ត្រី ក្នុងកម្មវិធីជាតិជំនួយសង្គម និង ប្រព័ន្ធគាំពារសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។
ទី២៖ បន្តកិច្ចខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការជំរុញការងារស្ត្រី ទៅក្នុងកម្មវិធី និងគម្រោងនានា តាមជំនាញនីមួយៗ ឆ្លើយតបនឹងគោលនយោបាយ និងផែនការអភិវឌ្ឍជាតិ។
ទី៣៖ បន្តការផ្សព្វផ្សាយអំពីកិច្ចការលើកម្ពស់ស្ត្រី និងក្មេងស្រី តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ និងពង្រឹងសេវាបញ្ជូនបន្ត រួមទាំងការតភ្ជាប់កម្មវិធីជាតិជំនួយសង្គម និងសេវាសង្គមកិច្ច។
ទី៤៖ បន្ត និងពង្រឹងការអនុវត្តផែនការសកម្មភាពនានាឆ្លើយតបនឹងយេនឌ័រ ជាពិសេសការផ្តល់ របាយការណ៍អំពីការងារស្ត្រី ពីគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ក្រសួង ស.អ.យ. និង បន្តធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ទី៥៖ បន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងារយេនឌ័រ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទី៦៖ បន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងចូលរួមអនុវត្តក្របខណ្ឌគាំពារសង្គមឆ្លើយតបយេនឌ័រ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

ឯកឧត្ដម ជា សុមេធី បានថ្លែងបន្តទៀតថា តាមរយៈសិក្ខាសាលាថ្ងៃនេះ លោកសង្ឃឹមថានឹងមានការចែករំលែកចំណេះដឹងល្អៗ បទពិសោធន៍ ការងារស្ត្រី និងពិភាក្សាលើគំរូល្អៗពីប្រទេសនានា និងការអនុវត្តរបស់កម្ពុជា ដែលយើងរំពឹងថាអ្នកចូល រួមទាំងអស់ នឹងបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឆ្លើយតប យេនឌ័រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្ដម ជា សុមេធី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងក្រុមការងារ ដែលសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ មានជាអាទិ៍ ការពង្រឹងក្រុម ការងារបញ្ជាបយេនឌ័រក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ការចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ ការងារសង្គម ការងារលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ការងារបណ្តុះបណ្តាលសមត្ថភាពស្ត្រី ការងារផ្សព្វផ្សាយ ការងារកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និងការងារផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង