រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូ ចាស់ៗអំពីការដាក់និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។
ចំពោះករណីនេះ រដ្ឋបាលខេត្ត បន្ទាយមានជ័យសូមគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ៕

