ក្រសួងការងារ បើកកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានានូវប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ កិច្ចប្រជុំរវាងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្ត្រីស្តីទី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានានូវប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
របៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំនេះ គឺជាកិច្ចពិភាក្សាទៅលើខ្លឹមសារនៃសេចក្តីព្រាងប្រកាសស្តីពី ប្រកាសក្រុមប្រឹក្សាអាជ្ញាកណ្តាល ការកំណត់គុណវុឌ្ឍិអាជ្ញាកណ្តាល និងការជ្រើសរើសអាជ្ញាកណ្តាលថ្មីបន្ថែមដើម្បីធានានូវនិរន្តរភាពនៃដំណើរការរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារ ទាំងវិវាទការងារួមនិងវិវាទបុគ្គល៕

