ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ញ៉ែម សំអឿន ដេីម្បីប្រជុំនិងពិភាក្សាអំពីវឌ្ឍនភាពការងារត្រួតពិនិត្យវត្តមានរបស់ជនបរទេស និងផ្សព្វផ្សាយនិយាមប្រតិបត្តិ (SOP)

ភ្នំពេញ÷នៅព្រឹក ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធានក្រុមប្រតិបត្តិការទី២ និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អនុប្រធានក្រុមប្រតិបត្តិការទី២ និងជាប្រធានចុះត្រួតពិនិត្យគោលដៅខេត្ដមណ្ឌលគីរី-ខេត្តរតនគីរី បានដឹកនាំក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី ព្រមទាំងឯកឧត្តម អភិបាលរង ឯកឧត្តមលោកស្នងការនគរបាលខេត្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងក្រុមការងារជំនាញ ដេីម្បីប្រជុំ និងពិភាក្សាអំពីវឌ្ឍនភាពការងារត្រួតពិនិត្យវត្តមានរបស់ជនបរទេស និងផ្សព្វផ្សាយនិយាមប្រតិបត្តិ (SOP) សម្រាប់អនុវត្តក្នុងការត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត។

