ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បន្តអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

