**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ

សៀមរាប៖ ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។

លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ និងជាមន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បា្រសាទតាព្រហ្ម ត្រូវបានកសាងឡើង ក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទព្រះពុទ្ធសាសនាមហាយាន ដ៏ធំមួយ ដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយ ព្រះមាតារបស់ព្រះអង្គ ដែលមានរូបតំណាងជាទម្រង់ព្រះនាងប្រាជ្ញាបារមី ជាភាពល្អឥតខ្ចោះនៃប្រាជ្ញា” (ជាភាសាសំស្រ្តឹត ហៅថា ប្រាជ្ញាបារាមីតា) តំណាងឱ្យព្រះវរមាតានៃព្រះពោធិសត្វគ្រប់អង្គ។ យោងតាមស្តម្ភសិលាចារឹកនៅប្រាសាទតាព្រហ្ម បានរៀបរាប់ថា ដោយសារប្រាជ្ញាបារមី ” Prajnaparamita” ជាទេពដ៏សំខាន់ ព្រះរាជាបានដាក់តម្កល់ នៅទីសក្ការៈនៃតួប៉មកណ្តាល និងមានបដិមាចំនួន២៦០អង្គ បានតម្កល់នៅជុំវិញនៃប្រាសាទកណ្តាលនោះ។ តាមទំនៀមបុរាណ កម្មវិធីបុណ្យតាមប្រក្រតីទិន តែងបានធ្វើឡើងដោយទៀងទាត់ ដោយមានគ្រឿងឧបភោគបរិភោគ ដែលដង្វាយព្រះច្រើនសន្ឋឹកសន្ឋាប់ ។

លោកស្រីនេត ស៊ីមន បញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ក្នុងមួយថ្ងៃៗបានចូលមកទស្សនាប្រាសាទតាព្រហ្ម ដែលជាប្រាសាទមួយ មានភាពល្បីល្បាញ និងលេចធ្លោ ហ៊ុមព័ន្ធទៅដោយធម្មជាតិ ជាពិសេសដើមឈើធំៗ មានដើមស្ពង់ ដើមត្រាង ដើមជ្រៃ និងដើមចាន់ ដោយឬស្សរបស់ដើមឈើទាំងនោះ បានចាក់ជ្រៀតចូលក្នុងប្រាសាទ ហាក់បង្ហាញថា ដើមឈើនិងប្រាសាទមានជីវីតតែមួយ។

អ្នកបុរាណវិទូ បន្ថែមទៀតថា ដោយសារកត្តាអាយុកាលនៃសំណង់បុរាណ កត្តាធម្មជាតិ និងកត្តាមនុស្សផង ធ្វើទីតាំងបុរាណដ្ឋានមួយនេះ បានរងការខូចខាតទៅតាមផ្នែកនីមួយៗ។ តាមរយៈការយកចិត្តទុក ពីអាជ្ញាធរជាតិអប្សរា និងដោយមានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)បានធ្វើការអភិរក្ស និងជួសជុល និងថែទាំប្រាសាទតាព្រហ្ម តាមទីតាំងដែលបានខូចខាត។ ទាំងនេះ ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃប្រាសាទបុរាណមួយនេះ ឱ្យឈរឹងមាំជាមរតកសម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង