រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ប្រកាសបញ្ចប់ការកាត់បន្ថយជើងហោះហើរក្នុងស្រុក នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០របស់សហរដ្ឋអាមេរិក

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រកាសបញ្ចប់ការកាត់បន្ថយជើងហោះហើរក្នុងស្រុក នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០របស់សហរដ្ឋអាមេរិក ចាប់ព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកានេះ ក្រោយភាពចលាចលអស់មួយរយៈ ដោយសារតែការបិទរដ្ឋាភិបាល។
ប្រធានរដ្ឋបាលនៃ FAA លោក Bryan Bedford និយាយថា ការសម្រេចនេះឆ្លុះបញ្ចាំងថា កង្វល់អំពីការខ្វះខាតបុគ្គលិកធ្វើការ បានថយចុះ។ FAA ក៏បានដកការរឹតបន្តឹងលើការបាញ់បង្ហោះយានអវអាកាស និងការហោះហើរទូទៅនៅអាកាសយានដ្ឋានមួយចំនួនផងដែរ។
FAA គឺជាអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ៣ ៥០០ អំឡុងពេលខ្វះខាតបុគ្គលិក។ បុគ្គលិកជាច្រើន បានធ្វើការថែមម៉ោងជាកាតព្វកិច្ច និងរយៈពេល ៦សប្តាហ៍ តាំងមុនពេលបិទរដ្ឋាភិបាលសហព័ន្ធ ដែលនាំឱ្យពួកគេធ្វើការដោយគ្មានប្រាក់ឈ្នួល។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ពីរថ្ងៃបន្ទាប់ពីការបិទរដ្ឋាភិបាលបានបញ្ចប់ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិក FAA ផ្សេងទៀតចាប់ផ្តើមទទួលបានប្រាក់សំណង ស្មើនឹងប្រហែល ៧០ភាគរយនៃលុយជំពាក់៕

