កម្ពុជា និងថៃ ឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង បោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោលគិតត្រឹមថ្ងៃទី១៧

ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីថៃ ឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល។
ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ៥៩ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។
យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដី ជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល លើផែនការសរុប ១៦៦ បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។
ភាគីទាំងពីរនឹងបន្តការងារបោះបង្គោល បណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

