**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មាន, ក្រុមការងារAPPក្រសួងព័ត៌មាន  និងមន្ទីរព័ត៌មានទាំង២៥រាជធានីខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត បើទោះបីជាក្នុងរយៈពេល៦ខែកន្លងមកនេះ យើងសម្រេចបានលទ្ធផលល្អ យ៉ាងណាក៏ដោយ។
ក្នុងន័យនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីជំនាញនៃប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យពង្រឹង និងពង្រីកការផលិត ផ្សាយមាតិកាបែបអប់រំ ដោយរៀបចំជាសាច់រឿងខ្លីៗអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ របៀបកំណត់ប្រភេទព័ត៌មានក្លែងក្លាយ ទាំងបង្កើតដោយមនុស្សនិងបច្ចេកវិទ្យាAi  វិធីបង្ការ និងសារអំពាវនាវដល់ សាធារណៈជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយមុន នឹងជឿលើព័ត៌មានណាមួយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយ ប្រភពព័ត៌មានផ្លូវការ និងការផ្សាយ ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាមុនសិន។
ជាមួយគ្នានេះដែរ ឯកឧត្តមបានណែនាំបន្ថែមឱ្យរៀបចំកម្មវិធីជជែក ឬវេទិកាសន្ទនា(talkshow) សម្រាប់ផ្សាយចេញតាមបណ្តាញផ្សព្វផ្សាយ ប្រពៃណី និងលើបណ្តាញសង្គម ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន អ្នកជំនាញប្រើប្រាស់និងផ្សាយព័ត៌មានបែបឌីជីថល អ្នកប្រើប្រាស់ បណ្តាញសង្គម យុវជន ជាដើម ដើម្បីបង្កើនការជជែកអំពីហានិភ័យ និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបានជំរុញបន្ថែមឱ្យ មន្ទីរព័ត៌មាន នាំយកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ឱ្យទៅដល់ ប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំនានា ក្នុងស្រុក ពិសេសដល់គ្រួសារសហគមន៍ សាលារៀនដែលនៅឆ្ងាយពីទីរួមខេត្ត  និងសហគមន៍ជនជាតិដើមភាគតិច។ ស្របពេលជាមួយគ្នានេះ ក្រុមការងារអនុវត្តយុទ្ធនាការត្រូវផ្តល់អាទិភាព ដល់ការផលិតនិងផ្សាយមាតិកាឱ្យសមស្របនឹងប្រភេទបណ្តាញសង្គមនីមួយៗ ដើម្បីធានាប្រសិទ្ធភាព និងជំរុញការចែករំលែក(share) មាតិកាអប់រំ ទាំងនោះបន្ត ឱ្យដល់មនុស្សកាន់តែច្រើន រួមចំណែកកាត់បន្ថយចំនួន ព័ត៌មានក្លែងក្លាយ។
ឯកឧត្តមក៏បានណែនាំផងដែរឱ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន បណ្តាញសមាគមយុវជន វិស័យឯកជន និងអ្នកបង្កើតមាតិកា(MMO), KoL ក្នុងមូលដ្ឋានរាជធានី ខេត្ត ដើម្បីពង្រីកសំឡេងយុទ្ធនាការ និងបង្កើតភាពជាដៃគូក្នុងការអនុវត្តសកម្មភាពយុទ្ធនាការឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំរបស់ មន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ ដែលបានអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ក្នុងរយៈពេល៦ខែនេះ ដោយទទួលបានទទួលបាន ការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋតាមសហគមន៍នៅទូទាំងប្រទេស។  ការគាំទ្ររបស់សាធារណជនកំពុងមានសន្ទុះជាមួយអ្នកចូលរួមប្រមាណជាង៥លាននាក់ និងបន្តកើនឡើងទៀត ទាំងក្នុងយុទ្ធនាការលើបណ្តាញសង្គម និងតាមរយៈការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការចូលរួមក្នុង ព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការបានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានការផ្សព្វផ្សាយតាមទីសាធារណៈ តាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង ដែលបាន រួមចំណែកធានាការទទួលព័ត៌មានស្តីពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថាយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយត្រូវបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក និងកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ក្រោមការរៀបចំ និងចូលរួមដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង