រដ្ឋបាលខេត្តបន្ទាយមានជ័យ នាំអំណោយជូនជនភៀសសឹក មកពីភូមិព្រៃចាន់ទាំងយប់ ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងរបួស៣រូបត្រូវបានជួយសង្គ្រោះបានជោគជ័យ

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនភៀសសឹក ពីភូមិព្រៃចាន់ បានទទួលអំណោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងរបួស៣រូប ដោយការបាញ់ប្រហាររបស់ទាហានថៃ នៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានវះកាត់ជួយសង្រ្គោះរួចផុតអាយុជីវិតដោយជោគជ័យទាំងអស់ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី៕

