លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្កោលទោស ការបាញ់ប្រហារដោយទាហានថៃ លើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារដោយទាហានថៃ លើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត បានសរសេរយ៉ាងដូច្នេះថា «នាងខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយទាហានថៃលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក៏បានចេញសារថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ផងដែរ៕

