លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន០៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តសំរោងភ្នំក្រោម ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន២២៥នាក់,ចែកវ៉ែនតាចំនួន៩៥០ និងថ្នាំបន្តក់ភ្នែកចំនួន៧៥០,ចែករទេះរុញជនពិការចំនួន០៥គ្រឿងព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ៕

