**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងការពារជាតិ បើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក ចូសេហ្វ សូអើ (Joseph Scheuer) អ្នកសម្របសម្រួល អង្គការសហប្រជាតិ ប្រចាំកម្ពុជា។

យោងតាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា គម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ គឺជាគំនិតផ្តួចផ្តើមពីឯកឧត្តម ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានកិច្ចសហការគាំទ្រពី អង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងពីសាធារណរដ្ឋកូរ៉េ។

វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសសមាជិកត្រីភាគី តំបន់អាស៊ីប៉ាស៊ីហ្វិក។

វគ្គហ្វឹកហ្វឺននេះ ជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានរយៈពេល៦សប្តាហ៍ (គិតពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្អៃទី១៩ ខែធ្នូ ឆ្នាំ២០២៥) ដោយឈរលើសរសរស្តុមចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់, ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន។

ការហ្វឹកហ្វឺនដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន៧ មានជាអាទិ៍ កម្ពុជា ៣០នាក់, បង់ក្លាដេស ៥នាក់, ប៊ូតាន ៣នាក់, ឥណ្ឌូនេស៊ី ២នាក់, ណេប៉ាល់ ២នាក់, ហ្វីលីពីន ១នាក់ និងហ្វីជី ២នាក់។

នៅក្នុងឱកាសនោះ បន្ទាប់ពីលោក ចូសេហ្វ សូអើ បានបញ្ជាក់ពីចំណាប់អារម្មណ៍លើការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាពហុភាគី និងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ រួចមក, នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងមាទំនុកទុកចិត្តរបស់អង្គការសហប្រជាជាតិមកលើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកម្មវីធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ដោយការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ និងបង្រៀនដោយគ្រូយោធាចារ្យពហុជាតិ អូស្ត្រាលី កូរ៉េ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋសមាជិកតែងចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមសំណូពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ លើកកំពស់កម្ពុជា កាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិស្មើភាពជាមួយប្រទេសនានា នៅគ្រប់កិច្ចការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាការចាំបាច់បំផុត និងកិច្ចអភិវឌ្ឍគ្រប់បែបយ៉ាង។ការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍មធ្យោបាយសម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ពង្រឹងសមត្ថភាព និងលើកកម្ពស់លើកគ្រប់វិស័យឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត និងបន្តហ្វឹកហ្វឺនដល់កងកម្លាំងក្នុងប្រព័ន្ធរៀបរយរក្សាសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង