ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព និងសេចក្ដីព្រាងប្រកាសស្តីពីអត្រាបែងចែកចំណូលចែករំលែកពីទ្រព្យសម្បត្តិរដ្ឋរវាងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និងមូលនិធិភាតរភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព និងសេចក្ដីព្រាងប្រកាសស្តីពីអត្រាបែងចែកចំណូលចែករំលែកពីទ្រព្យសម្បត្តិរដ្ឋរវាងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និងមូលនិធិភាតរភាព ដែលដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៃក្រសួងទាំងពីរ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាច្រើនរូប៕

