**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៧១គ្រួសារ នៅស្រុកបវេល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៧១គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន១៥ក្នុងឃុំក្តុលតាហែន ស្រុកបវេល។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តក្តុលតាហែន ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខាស្រុកសប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន ជុំវិញផ្ទះឱ្យបានស្អាតល្អ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះគ្រោះអគ្គិភ័យផ្សេងៗផងដែរ។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។

ក្នុងនោះ អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ,ទឹកស៊ីអ៊ីវ១យួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង