**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយគេចខ្លួនបាន ២ថ្ងៃ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយគេចខ្លួនបាន ២ថ្ងៃ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកំសាន្តទៅខេត្តមណ្ឌលគីរី និងសម្រាក់នៅមណ្ឌលគីរី ១យប់ លុះនៅវេលាម៉ោងប្រហែល៤៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែ ឃើញផ្ទះរបស់ខ្លួន បើកទ្វាចំហ ត្រូវចោររើរុះ និងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយ និងសម្ភារៈ ក្នុងទូកដែកទាំងអស់ ។

នគរបាលបនហតថា នៅក្នុងសកម្មភាព ជនសង្ស័យបានគាស់យកលុយ និងគ្រឿងអលង្ការួមមាន ប្រាក់ដុល្លាប្រហែល ៤៥ ០០០ដុល្លារ , ចិញ្ចៀនពេជ្រ០៣វង់ គិតជាប្រាក់ចំនួន ១១ ៥០០ដុល្លារ, ខ្សែដៃពេជ្រ ០២ខ្សែ ១១ ០០០ដុល្លារ , ខ្សែដៃមាស ០២ខ្សែ (ទម្ងន់០១តម្លឹង) គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ , ខ្សែកមាស ៤ខ្សែ (ទម្ងន់០១ តម្លឹងគន្លះ) គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ , ខ្សែកផ្លាកទីន០២ ខ្សែ (ទម្ងន់០៤តម្លឹង) គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ , ចិញ្ចៀនមាស០១វង់ (ទម្ងន់០៥ជី) គិតជាប្រាក់ចំនួន ២៣០០ដុល្លារ , ចិញ្ចៀនផ្លាកទីន ០៣វង់ (ទម្ងន់០៨ជី) គិតជាប្រាក់ចំនួន ២៥០០ដុល្លារ ,ចិញ្ចៀន ត្បូងទន្ទឹម ០១វង់ គិតជាប្រាក់ចំនួន ៦០០ដុល្លារ, កងដៃមាស១កង (ទម្ងន់០៨៨) គិតជាប្រាក់ចំនួន ២៣០០ដុល្លារ, ក្រវិពេជ្រ ១គូគិតជាប្រាក់ចំនួន ៥៥០០ដុល្លារនិងកងដៃផ្លាកទីន ០២កងគិតជាប្រាក់ចំនួន ២០០០ដុល្លារ សរុបជាទឹកប្រាក់ចំនួន១១២ ៤៥០ដុល្លារ ។

បន្ទាប់ពីកើតហេតុរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិការឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទី កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការបានសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើ ដែលស្នាក់នៅជាប់គ្នា។

នៅចំពោះមុខជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដមែន។

ក្នុងនោះសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែល យកសម្ភារៈដែលលួចបានទៅលាក់ទុក នៅក្នុងផ្ទះ និងរួមវត្ថុតាងមួយចំនួនផ្សេងទៀតដែលជនសង្ស័យ ខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយកទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅ តុលាការអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង