**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ចិនដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រដំបូងគេបង្អស់

បរទេស៖ ប្រទេសចិន ដាក់ឱ្យដំណើរការនូវ មជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រ (Underwater Data Centers – UDC) ដំបូងគេបង្អស់នៅកម្រិតពាណិជ្ជកម្ម ទាំងនៅខេត្តសៀងហៃ និងកោះហៃណាន។ គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបំប្លែងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយនិរន្តរភាព ដោយផ្សំបញ្ចូលថាមពលកកើតឡើងវិញជាមួយប្រព័ន្ធត្រជាក់ពីធម្មជាតិ។

ម៉ាស៊ីនមេ (Servers) ត្រូវបានដាក់នៅក្នុង កុងតឺន័រ ឬកាណុងដែកបិទជិតធន់នឹងសម្ពាធ ដែលត្រូវបានទម្លាក់ទៅដល់បាតសមុទ្រ។ ទឹកសមុទ្រត្រជាក់ដើរតួជា “កន្លែងស្រូបកម្ដៅ” ធម្មជាតិដ៏ធំសម្បើម ដែលជួយកាត់បន្ថយតម្រូវការប្រព័ន្ធម៉ាស៊ីនត្រជាក់ (HVAC) ដែលស៊ីថាមពលខ្លាំង។

គម្រោងនេះទទួលបានការវិនិយោគប្រមាណ ២២៦ លានដុល្លារអាមេរិក ហើយគ្រោងនឹងមានសមត្ថភាពសរុប ២៤ មេហ្គាវ៉ាត់ (MW)នៅពេលបញ្ចប់។ ជាមួយគ្នានេះ ចិនមានគោលបំណងក្លាយជាមជ្ឈមណ្ឌល UDC ពាណិជ្ជកម្មធំជាងគេបំផុតលើពិភពលោក ដោយមានផែនការតម្លើងកុងតឺន័ររហូតដល់ ១០០ គ្រឿង។

ទោះបីជាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ ការផ្លាស់ប្តូរទៅរកហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកក៏បាននាំមកនូវបញ្ហាប្រឈមផ្នែកវិស្វកម្ម និងប្រតិបត្តិការដ៏ស្មុគស្មាញផងដែរ។ នៅពេលដែលឧបករណ៍ណាមួយខូច នៅបាតសមុទ្រ អ្នកបច្ចេកទេសមិនអាចដើរចូលទៅជួសជុលបានឡើយ។ វាទាមទារការប្រើប្រាស់នាវាពិសេស និងទាមទារពេលវេលាយូរដើម្បីស្រង់យកកុងតឺន័រទាំងមូលមកលើគោកវិញ។ មជ្ឈមណ្ឌលក្រោមទឹកអាចប្រឈមនឹង ការវាយប្រហារដោយប្រើរលកសំឡេង ដែលអាចបណ្តាលឱ្យ Hard Drive ញ័រខ្លាំងពេក រហូតបាត់បង់ទិន្នន័យ ឬប្រព័ន្ធដួលរលំទាំងស្រុង។

ទោះបីជាសន្សំសំចៃទឹកស្អាតក៏ដោយ ក៏នៅមានក្តីបារម្ភអំពី ផលប៉ះពាល់កម្ដៅ នៃទឹកក្តៅដែលបញ្ចេញត្រឡប់ទៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រជុំវិញនោះ។

ត្បិតតែការដាក់ដំណើរការមជ្ឈមណ្ឌលទិន្នន័យ នៅក្រោមសមុទ្របានជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកម្ដៅក្ដី ប៉ុន្តែក៏នៅមានផលវិបាកមួយចំនួននៅពេលដែលវាដំណើរការផងដែរ។ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យក្រោមទឹកដោយជោគជ័យរបស់ចិន គឺជាភស្តុតាងច្បាស់លាស់មួយដែលបង្ហាញថា ដំណោះស្រាយនេះកំពុងផ្លាស់ប្តូរពីដំណាក់កាលសាកល្បង ទៅដំណាក់កាលពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង