**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

លោក ដូណាល់ ត្រាំ ថាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងចិន និងរុស្ស៉ី បានលួចលាក់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្រោមដីជាសម្ងាត់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា បាននិយាយថាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងចិន និងរុស្ស៉ី បានលួចលាក់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្រោមដីជាសម្ងាត់ ហើយថាសហរដ្ឋអាមេរិកក៏អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដូចគ្នានេះដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានលើកឡើងថា «រុស្ស៉ីធ្វើតេស្ដ ចិនធ្វើតេស្ដ ប៉ុន្តែពួកគេមិនបាននិយាយពីការធ្វើ តេស្ដទាំងនោះឡើយ»។

លោក ត្រាំ បន្ថែមថាលោកមិនចង់ឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសតែមួយគត់ដែលមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរនោះទេ ជាមួយការបញ្ចូលកូរ៉េខាងជើង និងប៉ាគីស្ថាន ទៅក្នុងបញ្ជីឈ្មោះនៃប្រទេសដែលលោកចោទថាកំពុងធ្វើតេស្ដឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មុននឹងចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកូរ៉េខាងត្បូង លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាមួយការប្រកាស នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា លោកបានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត។

ការបង្ហោះសាររបស់លោក ត្រាំ គឺធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ហៅថា Poseidon ដែលបើតាមការវិភាគរបស់អ្នកជំនាញ គឺមានសមត្ថភាពបង្កការវិនាសហិនហោចធ្ងន់ធ្ងរ ចំពោះតំបន់ដែលស្ថិតនៅជាប់មាត់ឆ្នេរ តាមរយៈការបង្កជា រលកយក្សធំៗពោរពេញដោយសារធាតុវិទ្យុសកម្ម៕

អត្ថបទដែលជាប់ទាក់ទង