**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ន.ប.ធ. រៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់”

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដោយមានកិច្ចសហការគាំទ្រពីបណ្តាក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” ក្រោមអធិបតីភាព ឯកឧត្ដមរស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ សុខា ភ្នំពេញក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាប្រមូលផ្ដុំអ្នកជំនាញ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងទទួលបានទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។

សម្រាប់ការរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៥” នេះ បានផ្តោតជាសំខាន់ទៅលើការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនវិស័យបរធនបាលកិច្ច, គុណប្រយោជន៍នៃបរធន បាល កិច្ចគ្រួសារ និងបរធនបាលកិច្ចសប្បុរសធម៌, ការបន្តស្ថេរភាពហិរញ្ញវត្ថុតជំនាន់, ឱកាសវិនិយោគអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ច, ការប្រែក្លាយកម្ពុជាជាទិសដៅថ្មីសម្រាប់ ការវិនិយោគតាមរយៈបរធនបាលកិច្ចអចលនទ្រព្យ និងភាពចាំ បាច់ នៃការប្រើប្រាស់សេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។

ជាពិសេស វេទិកានេះ រឹតតែអធិកអធមដោយមានការរៀបចំ៖ ១). ពិធីប្រកាសទទួលស្គាល់ សមាគមបរធនបាលកម្ពុជា ជាផ្លូវការ និង២). ពិធីប្រគល់ពានរង្វាន់ឆ្នើមដល់ក្រុមហ៊ុន, ធនាគារ និងបុគ្គលដែលជាប្រតិបត្តិករផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច, ដៃគូសហប្រតិបត្តិការសកម្ម និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៤ ផងដែរ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សា អ.ស.ហ., ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំង ២៥ រាជធានី-ខេត្ត,ឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា, ឧកញ៉ា, លោក, លោកស្រី, វាគ្មិន, ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៥០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង