**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អាមេរិក និងចិន ព្រមព្រៀងផ្អាកការយកថ្លៃសេវាចំណតកំពង់ផែពីគ្នាទៅវិញទៅមក

ប៉េកាំង៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមព្រៀងផ្អាកការយកថ្លៃសេវាចំណតកំពង់ផែពីគ្នាទៅវិញទៅមក ដែលកន្លងមកវាក៏ជាបញ្ហាសំខាន់មួយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មវាងប្រទេសទាំងពីរផងដែរ និងដែលបានជំរុញឱ្យថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រកើនឡើង។

ការព្រមព្រៀងគ្នានេះ ផ្តល់នូវការផ្អាករយៈពេល ១២ខែលើការយកថ្លៃសេវាចំណត ដែលអាចចាយលុយអស់ប្រមាណ ៣.២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់កប៉ាល់ធំៗផលិតដោយចិន ដែលត្រូវចូលចតនៅកំពង់ផែអាមេរិក។ វាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសម្រេចបាននៅកូរ៉េខាងត្បូង ដោយប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង។

កាលពីដើមឆ្នាំ រដ្ឋបាលលោក ត្រាំ បានប្រកាសចំណាត់ការយកថ្លៃសេវាចំណតកំពង់ផែ ពីប៉ាល់ដែលមានទំនាក់ទំនងជាមួយចិន ដើម្បីបន្ថយឥទ្ធិពលរបស់ប្រទេសនេះ លើឧស្សាហកម្មនាវាចរណ៍ពិភពលោក និងដើម្បីជំរុញការសាងសង់កប៉ាល់អាមេរិក។ ចំណាត់ការនោះហៅថា ការដាក់ទណ្ឌកម្មតាមមាត្រា ៣០១។ តាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ឥឡូវនេះ ការអនុវត្តទណ្ឌកម្មតាមមាត្រា ៣០១ ត្រូវបានផ្អាកហើយ។

ក្រសួងពាណិជ្ជកម្មចិន បានបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកនេះអនុវត្តចំពោះការបង់ថ្លៃភស្តុភារ និងវិស័យសាងសង់កប៉ាល់របស់ចិន»។ ក្រសួងបានបន្ថែមថា ចិនក៏នឹងផ្អាកវិធានការតបត និងថ្លៃសេវាចំណតលើកប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង