ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់

កែប÷នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នៅខេត្តកែប។
ថ្នាលបញ្ចូលទិន្ននយ័ថ្មីនេះ គឺជាការអភិវឌ្ឍពីប្រពន្ធ័ប្រមូលទិន្ននយ័ CDB ដ៣អោយមានភាពទាន់សមយ័ស្របតាមបច្ចេកវិទ្យាថ្មីៗ និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា។ វានិងអាចជួយអោយការបញ្ចូលទិន្ននយ័បានត្រឹមត្រូវ ទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលកែសម្រួល និងអាចប្រើប្រាស់ភ្ជាប់ជាមួយ APP, Google map នៅពេលខាងមុខសម្រាប់ដឹកនាំ និងអ្នកប្រើប្រាស់ទិន្ននយ៍ ងាយស្រួលទាញយកទិន្ននយ៍ ដ៣យកទៅរៀបចំគោលនយោបាយ ធ្វើផែនការអភិវឌ្ឍន៍នៅគ្រប់កម្រិត។

