ការស្ទង់មតិរបស់ CGTN៖អាស៊ី-ប៉ាស៊ីហ្វិកនាំមុខគេលើពិភពលោក តួនាទីរបស់ចិនកើនឡើងជាបន្តបន្ទាប់

ក្នុងឱកាសបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍មកពីអង្គភាពសេដ្ឋកិច្ចចំនួន១៥ដែលជារដ្ឋសមាជិកនៃអង្គការ APEC បានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះអង្គការ APEC ដែលបានដើរតួនាទីក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃអង្គភាពសេដ្ឋកិច្ចជាសមាជិក ហើយក៏កោតសរសើរខ្ពស់ចំពោះគំនិតនិងការរួមចំណែករបស់ចិនក្នុងការជំរុញដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មអាស៊ី-ប៉ាស៊ីហ្វិកដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ។
អង្គការ APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត វិស័យធំទូលាយបំផុតនិងកម្លាំងឥទ្ធិពលធំបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៣ភាគរយបានឯកភាពខ្ពស់ចំពោះការលើកឡើងបែបនេះ ។ ក្នុងពេលវាយតម្លៃចំពោះការដែលអង្គការ APEC បានលើកកម្ពស់ប្រសិទ្ធភាពអភិវឌ្ឍន៍នៃអង្គភាពសេដ្ឋកិច្ចជាសមាជិក “ការជំរុញការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “ការសម្របសម្រួលគោលជំហរនិងប្រមូលផ្តុំគំនិតឯកភាពគ្នាអំពីបញ្ហាសំខាន់ផ្នែកអភិបាលកិច្ចសកល” “ការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងការប្រាស្រ័យទាក់ទងគ្នាខាងវប្បធម៌នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” “ការប្រឆាំងនឹងឯកតោភាគីនិយមនិងគាំពារនិយម ហើយគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី” និង“ការឆ្លើយតបនឹងបញ្ហាប្រឈមសកល”បានស្ថិតនៅលេខរៀង៥ខាងមុខ ដែលសុទ្ធតែមានការទទួលស្គាល់លើសពី៧០ភាគរយ ៕
