**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

និស្សិត ត្រៀមខ្លួនចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដើម្បីទទួលបានឱកាសការងារធ្វើ

(ភ្នំពេញ)៖ យុវជនដែលជានិស្សិតនៅតាមបណ្ដាសាកលវិទ្យាល័យនានា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នាចុងសប្ដាហ៍នេះ ដែលនឹងផ្ដល់ឱកាសដល់ពួកគេទទួលបានការងារធ្វើ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរាជធានីភ្នំពេញ អំពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារពិព័រណ៍កោះពេជ្រ។

កញ្ញា រុំ សារ៉ាណា និស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀនជំនាញអក្សរសាស្រ្ដចិន ប្រាប់ថា កញ្ញា បានទទួលព័ត៌មានអំពីពិព័រណ៍ការងារ និងផលិតភាពជាតិ តាមរយៈការផ្សព្វផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាការផ្សព្វផ្សាយបន្ថែមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

រុំ សារ៉ាណា និយាយថា នេះជាឱកាសដ៏ល្អមួយសម្រាប់កញ្ញា ដើម្បីជ្រើសរើសក្រុមហ៊ុនដែលខ្លួនពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ហើយកញ្ញាក៏បានត្រៀម CV រួចរាល់ហើយដែរ។ និស្សិតរូបនេះ បានបន្ថែមថា «ខ្ញុំរៀបចំហើយ (CV) ខ្ញុំបានដាក់ពាក្យប៉ុន្មានកន្លែងហើយដែរ តែគេអត់ទាន់បានប្រាប់លទ្ធផល ហើយបើមានឱកាសការងារទៀតលទ្ធភាពរបស់ខ្ញុំ កាន់តែខ្ពស់ក្នុងការស្វែងរកការងារ»។

និស្សិតមួយរូបទៀតឈ្មោះ ពិដោរ ផល្លីន រៀនជំនាញគ្រប់គ្រង ប្រាប់ដែរថា បន្ទាប់ពីទទួលបានព័ត៌មាននៃការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះមក កញ្ញា បានរៀបចំ CV រួចរាល់ហើយ ដើម្បីដាក់ពាក្យនៅក្នុងកម្មវិធីនោះ។ ក្នុងនាមជានិស្សិតមួយរូប ផល្លីន ពិតជារីករាយដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិព័រណ៍នេះឡើង។ កញ្ញា ពិដោរ ផល្លីន បន្ថែមថា «ខ្ញុំប្រាកដជាទៅហើយ ព្រោះខ្ញុំចាប់អារម្មណ៍ និងចង់បានការងារធ្វើ»។

ដូចគ្នាដែរ ហន សុខបញ្ញា និស្សិតផ្នែកច្ចេកវិទ្យាព័ត៌មាន IT ប្រាប់ថា លោក នឹងទៅចូលរួមពិព័រណ៍ការងារនៅថ្ងៃទី១-២ ខែវិច្ឆិកាខាងមុខនេះ ហើយដាក់ពាក្យនៅក្រុមហ៊ុនដែលខ្លួនស្រលាញ់ពេញចិត្ត ក៏ដូចជាត្រូវនិងជំនាញដែលខ្លួនរៀនដែរ។ និស្សិត សុខបញ្ញា បានបន្ថែមថា «សូមអរគុណដល់ក្រសួងការងារ និងសាលា អាស៊ី អឺរ៉ុប ដែលបានផ្ដល់ឱកាសនេះដល់សិស្សានុ-សិស្សទាំងអស់គ្នា ដែលស្វែងរកការងារធ្វើ និងស្វែងរកបទពិសោធថ្មីៗ»។

ក្រុមនិស្សិតខាងលើនេះ បានអះអាងថា ពួកគេ នឹងទៅចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នាចុងសប្ដាហ៍នេះ ហើយពួកគេក៏នឹងបបួលមិត្តភក្ដិ និងអ្នកស្គាល់ដទៃទៀត ដើម្បីឱ្យទៅចូលរួមដែរ ដើម្បីទទួលបានឱកាសការងារទាំងអស់គ្នា។

គួរឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។ ពិព័រណ៍នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលនឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង៕

អត្ថបទដែលជាប់ទាក់ទង