**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កម្ពុជា-កូរ៉េ ប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋនានានៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។

សម្តេចធិបតីបញ្ជាក់ថា ក្នុងជំនួបនោះ សម្តេច និងលោកប្រធានធិបតីកូរ៉េខាងត្បូង បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។

សម្តេចធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។

ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនា នាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចបវរធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង