**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងសមាគមសិល្បករខ្មែរ​ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត រួមនឹងសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ នៅ សុនីតា តំណាងលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ក្រុមការងារសិល្បករជាច្រេីនរូប បាននាំ អំណោយសប្បុរសជនតាមរយៈ មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តេីមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ។

លោកជំទាវ នៅ សុនីតា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត តែងតែនៅជាមួយពលរដ្ឋជានិច្ចក្នុងគ្រាដែលមានបញ្ហាព្រំដែន នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឯកឧត្ដម នៅក្បែរពលរដ្ឋជានិច្ចទាំងយប់ទាំងថ្ងៃ។ លោកជំទាវ នៅ សុនីតា ក៏បានបញ្ជាក់សមាគមន៍ និងបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកៀរគរសប្បុរសជន ក៏ដូចសិល្បៈករខ្មែរ បន្តជួយដល់កងទ័ព ពិសេសជួយដល់បងប្អូនជនភៀសសឹក ជាក់ស្តែងបងប្អូននៅភូមិព្រៃចាន់ ជាប់ព្រំដែនជាមួយប្រទេសថៃ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តេីមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានគិតគូរយកចិត្តទុក្ខដាក់ចំពោះបងប្អូនពលរដ្ឋនៅតាមព្រំដែន ជាពិសេសបងប្អូនពលរដ្ឋនៅភូមិព្រៃចាន់ ក៏ដូចជាភូមិគោគជ័យ ដែលជាទីតាំងដែលយោធាថៃ រាយបន្លាលួស យកដី និងផ្ទះពលប្អូនពលរដ្ឋខ្មែរចំនួន១២គ្រួសារ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ពីជំហូរគាំទ្រ និងជឿជាក់លេីរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ ជាក់ស្តែងអ្វីដែលជាការកិច្ចខិតខំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួល យ៉ាងត្រចេះត្រចង់ នោះ គឺការចុះហត្ថលេខារួមគ្នាលើឯកសារ «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» ក្រោមអធិបតីភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា នេះ។ ដែលនេះគឺជាជោគជ័យយ៉ាងធំធេងរបស់កម្ពុជា ពិសេសយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចមហាបវរធិបតីកំពុងចេញលទ្ធផលផ្លែផ្កាហេីយ។

សូមបញ្ជាក់ថា ពលរដ្ឋភូមិព្រៃចាន់ទាំង២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម , ទឹក សុទ្ធ កម្ពុជា ១កេស , មីមួយកេស , ឃីតមួយ រួមនឹងគ្រឿង ឧបភោគ បរិភោគ មួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង