**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដោយសេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន និងកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ និងការដោះស្រាយបញ្ហាលើកឡើងដោយវិស័យឯកជន ក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យ ដែលនៅសេសសល់ពីឆមាសទី២ ក្នុងឆ្នាំ២០២៤ និងបញ្ហាថ្មីៗដែលបានលើកឡើងក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃការស្ទង់មតិផងដែរ។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកានេះ កំពុងឈានទៅសម្រេចពេញលេញ ១០០% ដោយវិធានការសម្រេចពេញលេញមានចំនួន ១៦៦ ស្មើនឹងប្រមាណ ៩៣% ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តមាន ចំនួន ១៣វិធានការ ស្មើនឹងប្រមាណ ៧% នៃវិធានការសរុប។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង ១៣នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗ ថ្វីត្បិតពុំទាន់ត្រូវបានសម្រេចពេញលេញនៅឡើយ។

ជារួមរបាយការណ៍នេះផ្តល់នូវព័ត៌មានចាំបាច់ជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន ក្នុងការពន្លឿនការអនុវត្តវិធានការនិងដោះស្រាយបញ្ហាដែលនៅសេសសល់ ព្រមទាំងកំណត់អត្តសញ្ញាណចំណុចដែលអាចធ្វើឱ្យប្រសើរឡើង។ រាជរដ្ឋាភិបាល អាចប្រើប្រាស់ព័ត៌មានក្នុងរបាយការណ៍នេះ ដើម្បីតម្រង់ទិស និងពិចារណា ដាក់ចេញវិធានការបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន។

ទន្ទឹមនេះ របាយការណ៍នេះក៏ឆ្លើយតបនឹងសេចក្តីត្រូវការរបស់វិស័យឯកជន ក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ និងសំដៅជំរុញការបណ្តាក់ទុនវិនិយោគ និងពង្រីកគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ជាការកត់សម្គាល់លទ្ធផលនៃការស្ទង់មតិក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តរបស់វិស័យឯកជន ទៅលើវិធានការនិងការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពរបស់អ្នកស្ទង់មតិភាគច្រើនក្នុងការពង្រីកអាជីវកម្មបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង