កងរាជអាវុធហត្ថសម្រេចផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កងរាជអាវុធហត្ថសម្រេចស្នើសុំឱ្យផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ និងវាយក្បាលយុវតីម្នាក់ឱ្យរបួសត្រង់ក្បាលចំនួន២កន្លែង។
ក្រោយការស្រាវជ្រាវ ប្រមូលភស្តុតាង និងការស្ដាប់ចម្លើយ បានរកឃើញថា ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន៕

