**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោក ពូទីនថា ទីក្រុងមូស្គូនឹងមិនចុះញ៉មចំពោះសម្ពាធពីអាមេរិក ឬមហាអំណាចបរទេសណាមួយឡើយ

មូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាថាទីក្រុងមូស្គូនឹងមិនចុះញ៉មចំពោះសម្ពាធពីសហរដ្ឋអាមេរិក ឬមហាអំណាចបរទេសណាមួយឡើយ ជាមួយការព្រមានថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ ក្នុងករណីមានការវាយប្រហារណាមួយចូលជ្រៅក្នុងទឹកដីរុស្ស៉ី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងដ៏ធំ២របស់រុស្ស៉ី នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយមួយចំពោះសង្រ្គាមរបស់ រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដោយធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារសកលហក់ឡើងជិត ៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ហើយឥណ្ឌាត្រូវបានរាយការណ៍ថានឹងពិចារណាលើការកាត់បន្ថយការនាំចូល ប្រេងពីរុស្ស៉ី។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ពូទីន បាននិយាយថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិចជាទង្វើអរិភាព ហើយប្រាកដណាស់នឹងមានផលវិបាក តែទណ្ឌកម្មមិនអាចបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៉ីឡើយ។ «ជាការពិតណាស់ នេះជាការប៉ុនប៉ងដាក់សម្ពាធ តែរុស្ស៉ីនឹងមិនចុះញ៉មនឹងសម្ពាធឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ដោយបាន រំឮកឡើងវិញផងដែរពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៉ី កាលពីអាណត្តិទី១ របស់លោក ត្រាំ។

ដោយឡែក នៅពេលត្រូវបានសាកសួរអំពីសេចក្ដីរាយការណ៍របស់កាសែតអាមេរិក Wall Street Journal ដែលថារដ្ឋបាលលោក ត្រាំ បានលុបចោលការរឹតត្បិតដ៏សំខាន់មួយលើ ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនផ្ដល់ដោយសម្ព័ន្ធមិត្តលោកលិចរបស់អ៊ុយក្រែន និងការកត់សម្គាល់របស់លោក ហ្សេលេនស្គីអំពីមីស៊ីលផលិតក្នុងស្រុកមានរយៈចម្ងាយបាញ់ ៣០០០គីឡូម៉ែត្រ លោក ពូទីន បានឆ្លើយថា «នេះជាការប៉ុនប៉ងបង្កើនជម្លោះ។ ប៉ុន្តែប្រសិនបើអាវុធទាំងនោះត្រូវបានប្រើដើម្បីវាយប្រហារលើទឹកដីរុស្ស៉ី នោះការសងសឹកនឹងត្រូវធ្វើឡើងយ៉ាងចាស់ដៃ ដូច្នេះទុកឱ្យពួកគេជាអ្នកគិតដោយខ្លួនឯងទៅចុះ»៕

អត្ថបទដែលជាប់ទាក់ទង