**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

សង្គមស៊ីវិលគាំទ្រចំពោះ បទបញ្ជារបស់រាជរដ្ឋាភិបាលដែលហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី

ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា សូមសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់កាលពីពេលថ្មីៗនេះ។ ការចេញបទបញ្ជានេះ គឺជាការរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសក្កានុពល ចៀសផុតពីការបំផ្លាញទាំងផ្នែកសតិបញ្ញានិងកាយសម្បទា របស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី។
ចំណុចប្រសើរបំផុត គឺរាជរដ្ឋាភិបាលបានដាក់បទបញ្ជានេះឲ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។
វត្តមានរបស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជា និងការបង្ហោះផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្តាញព័ត៌មានសង្គម នូវផលិតផលទាំងនេះ គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការីករាលដាលនៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី ក្នុងចំណោមកុមារ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានយល់ឃើញថា “បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់ (តាមអនឡាញ) ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារនិងយុវជនដែរ”។
តាមការអង្កេតរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា យ៉ាងហោចណាស់ក៏មានគេហទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមទិកទុក ក្រុមអ៊ីនស្តាក្រាម ៦៨៨ ដែលកំពុងចែកចាយ ផ្សព្វផ្សាយលក់យ៉ាងសកម្មនូវបារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៥នេះ ដែលក្រុមមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមដែលទើបតែបង្កើតថ្មី។
លើសពី៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី(HTPs) ដែលភាគច្រើនលើសលប់គឺជាកុមារនិងយុវជន បានបញ្ជាទិញផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម យោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤។
ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី បណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលធនមនុស្សរបស់កម្ពុជា។ វាប៉ះពាល់ដល់ការវិវឌ្ឍន៍របស់ខួរក្បាល ដែលបណ្តាលឲ្យប៉ះពាលដល់ការសិក្សារបស់កុមារនិងយុវជន។ ក្រៅពីនេះ វាបណ្តាលឲ្យមានរបួសសួតយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សរីរាង្គដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង