**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាជ្ញាធររាជធានីភ្នំពេញ សន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋ រស់នៅខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម អភិបាលរាជធានីរាជធានីភ្នំពេញ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េក្រោមអធិបតីភាព ឯកឧត្ដមម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងឱកាសបើកវេទិកានេះ ឯកឧត្ដមម៉ប សារិន បានលើកទឹកដល់ប្រជាពលរដ្ឋលើកឡើងជាសំណូមពរ សំណួរសំណើរដល់អាជ្ញាធរ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូន។

ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។

ឯកឧត្ដម បានបន្តថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ នៅក្នុងរាជធានីភ្នំពេញយើងមានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទំាងនេះអាជ្ញាធរជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញចំនួន២រូប បានសំណូមពរដល់អង្គវេទិកាឲ្យជួយដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង។

លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្ហាញផែនការពន្លឿនការដោះស្រាយតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានចាត់ទុកថា ការដោះស្រាយរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់ថា វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌនានាទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង