**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

សាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន “អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ” ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំ បាឋកថា ក្រោម ប្រធានបទ “អ្នកស្នងមរតកខ្មែរអង្គរក្នុងយុគសម័យបញ្ញាសិប្បនិម្មិត “ដោយមានការចូលរួមពីមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រមាណ១០០នាក់។ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេស រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានអញ្ជើញជាវាគ្មិននៃកម្មវិធីនេះ។

នៅក្នុងបាឋកថានេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានលើកបង្ហាញយ៉ាងច្បាស់ពីអត្ត សញ្ញាណខ្មែរ បង្ហាញពីភាពសាមគ្គីរវាងវិទ្យាសាស្ត្រ សាសនា និងសីលធម៌ ដែលជាស្នាដៃអារ្យធម៌ ដ៏ល្អឥតខ្ចោះ។

ឯកឧត្តមក៏បានលើកឡើងពីបណ្តាញសង្គម ដែលជាវេទិកាដ៏សំខាន់ សម្រាប់ការ បញ្ចេញអត្តសញ្ញាណ ការចែករំលែកអារ្យធម៌ និងជួយជំរុញការយល់ដឹង និងការពង្រឹងអធិបតេយ្យ ភាពនៃអត្តសញ្ញាណជាតិ។

ឯកឧត្តមបាន គូសបញ្ជាក់ថា ក្នុងបរិបទខ្មែរ បណ្តាញសង្គមអាចក្លាយជាឧបករណ៍នៃយុទ្ធសាស្រ្តការទូត បែបបកស្រាយ ដើម្បីបញ្ជាក់សមត្ថភាពអារ្យធម៌ខ្មែរ និងការចូលរួមជាសកលប្រកបដោយអត្ថន័យ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានបង្ហាញយ៉ាងច្បាស់ថាបញ្ញាសិប្បនិម្មិត(AI)មិនគួរគ្រប់គ្រងឬមាន អំណាចគ្រប់គ្រងលើមនុស្សទេ។ ផ្ទុយទៅវិញវាគួរតែត្រូវបានបង្រៀនឱ្យបម្រើមនុស្សជាតិ ដោយផ្អែក លើសីលធម៌ និងបញ្ញា។

ឯកឧត្តមក៏បានបង្ហាញផងដែរ ពីការចងភ្ជាប់រវាងប្រវត្តិសាស្ត្រ វប្បធម៌ និងបច្ចេកវិទ្យា ដែលបង្ហាញ ថាការរួមចំណែករបស់កម្ពុជា ក្នុងសម័យបញ្ញាសិប្បនិម្មិត មិនពឹងផ្អែកតែនៅលើបច្ចេកវិទ្យានោះទេ ប៉ុន្តែជាការួមចំណែកដែលផ្អែកលើបញ្ញានិងសីលធម៌ ដែលបង្រៀនបច្ចេកវិទ្យាឱ្យមានមនុស្សធម៌ ឬក៏ឱ្យបច្ចេកវិទ្យាបម្រើមនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង