**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ

លោក ដូណាល់ ត្រាំ បើកភ្លើងបៃតងឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដឹកនាំប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៥ ខែតុលា បានទទួលស្គាល់ថារូបលោកបានបើកភ្លើងបៃតងឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដឹកនាំប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលនេះជាការបង្កើនភាពតានតឹងយ៉ាងស្រួចស្រាល់មួយក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធលើ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro។

កាសែតអាមេរិក New York Times ដែលជាអ្នករាយការណ៍មុនគេពីបទបញ្ជាសម្ងាត់ខាងលើ និងដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីបញ្ហានេះបានឱ្យដឹងថាយុទ្ធសាស្ត្រ របស់រដ្ឋបាលលោក ត្រាំ ចំពោះវ៉េណេស៊ុយអេឡា គឺមានគោលបំណងទម្លាក់លោក Maduro ចេញពីអំណាច។ រដ្ឋបាលលោក ត្រាំ ក៏បានប្រកាសផ្ដល់រង្វាន់ ៥០លានដុល្លារផងដែរ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកការចាប់ខ្លួនលោក Maduro មកកាត់ទោសតាមច្បាប់អាមេរិកពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

តាម New York Times បទបញ្ជាថ្មីខាងលើ នឹងអនុញ្ញាតឱ្យ CIA ដឹកនាំប្រតិបត្តិការយោធាក្នុងប្រទេសវ៉េណេស៊ុយអេឡា និងប្រតិបត្តិការផ្សេងទៀតក្នុងតំបន់សមុទ្រ Caribbean។ នៅពេលត្រូវបានសាកសួរអំពីការចុះផ្សាយព័ត៌មាននេះដែរ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាហេតុផលរបស់លោក នោះគឺការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍របស់ប្រជាជន វ៉េណេស៊ុយអេឡា និងការរត់ពន្ធគ្រឿងញៀនចូលក្នុងសហរដ្ឋអាមេរិក។ «ខ្ញុំបានអនុញ្ញាតនៅក្រោមហេតុផលពិតជាក់ស្ដែងចំនួន២។ ទីមួយ៖ គឺពួកគេ (រដ្ឋាភិបាលវ៉េណេស៊ុយអេឡា) កំពុងបញ្ជូនអតីតអ្នកទោសចូលទៅក្នុងសហរដ្ឋអាមេរិក…ហើយរឿងមួយទៀត នោះគឺគ្រឿងញៀន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយមិនបាននិយាយអ្វីលម្អិតទេជុំវិញ ការអះអាងរបស់លោកថាវ៉េណេស៊ុយអេឡាកំពុងបញ្ជូនអតីតអ្នកទោសចូលទៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជាប្រតិកម្មឆ្លើយតប រដ្ឋាភិបាលរបស់លោក Maduro បាននិយាយថាការអត្ថាធិប្បាយរបស់លោក ត្រាំ បានបំពានលើច្បាប់អន្តរជាតិ ហើយថាសកម្មភាពរបស់ សហរដ្ឋអាមេរិកមានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡាសព្វថ្ងៃ ដើម្បីរឹបអូស និងគ្រប់គ្រងធនធានប្រេងរបស់ប្រទេសមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង