នគរបាលឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះឆ្មក់ឡោមព័ទ្ធ និងបង្ក្រាប ទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ លួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀនឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ រួមមានជនជាតិវៀតណាម ចិន និងខ្មែរផងដែរ។
ប្រតិបត្តិការនេះធ្វេីឡេីងនៅ វេលាម៉ោង ១២:៣០នាទី រំលង អធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅកោះពេជ្រ ស្ថិតតាមបណ្ដោយផ្លូវ សបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នសម្រាប់ជនសង្ស័យ និងវត្ថុតាងជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

