អគ្គលេខាធិការNATO ៖ បក្សសម្ព័ន្ធយោធាណាតូ និងសហហភាពអឺរ៉ុប បាននិងកំពុងធ្វើការរួមគ្នា លើកិច្ចខិតខំប្រឹងប្រែងកសាងប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ដើម្បីការពារសមាជិករបស់ខ្លួនពីការបំពានណាមួយ

ព្រុចសែល៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ ២០២៥ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយមុនកិច្ចប្រជុំបណ្តារដ្ឋមន្រ្តីការពារជាតិថា បក្សសម្ព័ន្ធយោធាណាតូ និងសហហភាពអឺរ៉ុប (EU) បាននិងកំពុងធ្វើការរួមគ្នា លើកិច្ចខិតខំប្រឹងប្រែងកសាង ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ដើម្បីការពារសមាជិករបស់ខ្លួន ពីការបំពានណាមួយ។
នៅពេលត្រូវបានសាកសួរអំពីបង្កើនកិច្ចប្រឹងប្រែងទ្វេដង លោក Rutte និយាយថា EU និង NATO មានតួនាទីផ្សេងៗគ្នា ដោយណាតូផ្តល់សមត្ថភាពខាងផ្នែកយោធា ហើយ EU ដោះស្រាយលើបញ្ហាថវិកា។
គួរបញ្ជាក់ថា ដ្រូនកាន់តែពេញនិយម សម្រាប់ម្រើឱ្យសកម្មភាពឃ្លាំមើល ការរត់ពន្ធ និងការវាយប្រហារ ដែលអាចបង្កជាហានិភ័យផ្នែកសន្តិសុខ៕

