បុគ្គលិកមួយក្រុមរបស់ WHO រងនូវការវាយប្រហារ នៅ ក្នុង ប្រទេស អ៊ុយក្រែន

ហ្សឺណែវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ ២០២៥ បុគ្គលិកមួយក្រុមនៃអង្គការសុខភាពពិភពលោក (WHO) បានរងនូវការវាយប្រហារ នៅពេលធ្វើដំណើរអម ក្បួន រថយន្ត របស់ អង្គការ សហ ប្រជាជាតិ (UN) នៅ ក្នុង ប្រទេស អ៊ុយក្រែន កាល ពី ថ្ងៃ អង្គារសប្តាហ៍នេះ ប៉ុន្តែ បាន ចាត់ ចែង ផ្តល់ សម្ភារ វេជ្ជសាស្ត្រ ដល់ ទីក្រុង Bilozerka រួចរាល់ហើយ។
ប្រមុខនៃ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងតាមបណ្តាញសង្គម X ថា រថយន្តពីរគ្រឿងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវរងការខូចខាតក្នុងឧប្បត្តិហេតុនោះ។ លោកក៏បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើក្រុមការងារមនុស្សធម៌ផងដែរ។
គួរបញ្ជាក់ថា Bilozerka ជាទីក្រុងជនបទតូចមួយ នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន។ នៅ Kherson មានផ្នែកខ្លះត្រូវបានរុស្ស៉ីដណ្តើមគ្រប់គ្រង ហើយក៏ជាសមរភូមិប្រយុទ្ធមួយដែរ៕
