យោធាអ៉ីស្រាអែល បើកការបាញ់ប្រហារដើម្បីបង្ក្រាបការគំរាមកំហែងពីក្រុមជនសង្ស័យដែលបានចូលទៅជិតកងកម្លាំងរបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា

ហ្កាហ្សា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានបើកការបាញ់ប្រហារនៅថ្ងៃអង្គារ ដើម្បីបង្ក្រាបការគំរាមកំហែងពីក្រុមជនសង្ស័យដែលបានចូលទៅជិតកងកម្លាំងរបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់។
យោធាអ៉ីស្រាអែលបានបញ្ជាក់ថា ក្រុមជនសង្ស័យបានឆ្លងកាត់ព្រំដែនដែលបានកំណត់សម្រាប់ការដកថយរបស់អ៉ីស្រាអែល ដែលជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលហ្កាហ្សាបានបញ្ជាក់ថា អ្នកស្លាប់ទាំង៦នាក់ គឺស្ថិតក្នុងឧបទ្ទវហេតុបាញ់ប្រហារពីរផ្សេងគ្នានៅទូទាំងតំបន់ហ្កាហ្សា៕

