**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា

 ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានរួមចំណែកអភិវឌ្ឍវិស័យភាពយន្ត ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Fable ឯកឧត្តម ទេព អស្នារិទ្ធ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មហោស្រពភាពយន្តខ្នាតខ្លីអនុញ្ញាត និងបង្កឱកាសដល់ដៃគូ ភាគីពាក់ព័ន្ធ ពិសេសអ្នកមានចំណូលចិត្តស្រលាញ់ផ្នែកផលិតកម្មភាពយន្តមកជួបគ្នា ហើយប្រើប្រាស់ទម្រង់សិល្បៈភាពយន្តខ្នាតខ្លីនេះជាមធ្យោបាយសម្រាប់ការបញ្ចេញមតិយ៉ាងទូលំទូលាយ ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពនានាក្នុងសង្គម តាមរយៈការលើកយកប្រធានបទតថភាពពិតក្នុងសង្គម ហើយផលិតជាខ្សែសាច់រឿងខ្លីៗ សម្រាប់ការប្រកួតប្រជែង និងការចូលរួមបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញគំនិត ទស្សនៈ ទេពកោសល្យ និងការប្រើប្រាស់បច្ចេកទេសចម្រុះ រួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ស្របតាមសេចក្តីត្រូវការក្នុងយុគសម័យឌីជីថល និងការវិវត្តសង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងកោតសរសើរដល់ការរៀបចំឱ្យមានមហោស្រពនេះឡើង ជាមួយនឹងសមិទ្ធផលជាច្រើនអស់រយៈពេល១៣ឆ្នាំកន្លងទៅ ដែលបានប្រមូលស្នាដៃប្រមាណជិត១ពាន់ចំណងជើង ក្នុងនោះមានមកពីកម្ពុជាផ្ទាល់ និងប្រទេសនានាលើពិភពលោក ហើយការវិវត្តចូលឆ្នាំទី១៤របស់មហោស្រពមួយនេះ បាន និងកំពុងទាក់ទាញការចូលរួមពីសំណាក់ផលិតករកម្ពុជា ពិសេសក្នុងចំណោមយុវវ័យ និងមកពីបណ្តាប្រទេសជាង២០លើពិភពលោក។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ «ទាំងនេះជាគុណតម្លៃរបស់មហោស្រពភាពយន្តខ្នាតខ្លីចតុមុខគឺ មិនត្រឹមផ្តល់សារៈប្រយោជន៍រួមចំណែកក្នុងសង្គមនិងវិស័យសិល្បៈភាពយន្តប៉ុណ្ណោះទេ តែមហោស្រពក៏បានចូលរួមពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្តាប្រទេសនៅលើពិភពលោកថែមទៀត ពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ គំនិត និងសិល្បៈនៃការច្នៃប្រឌិតដ៏សម្បូណ៍បែប»។ ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមបានប្រៀបប្រដូចមហោស្រពនេះថាជាច្រកទ្វារមួយដ៏សំខាន់ធ្វើឱ្យពិភពលោកស្គាល់អត្តសញ្ញាណជាតិ និងស្គាល់កម្ពុជាដែលពោរពេញដោយសក្តានុពលកាន់តែច្បាស់៖ ពោលគឺតាមរយៈភាពយន្តនេះសហគមន៍ជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវឧត្តមភាព អត្តសញ្ញាណជាតិ វប្បធម៌ សីលធម៌ ប្រជាជន ព្រមទាំងសក្តានុពលរបស់យុវជនកម្ពុជា យុវផលិតករដែលពោរពេញដោយសមត្ថភាពនិងថាមពល។
ឯកឧត្តមបានស្នើដល់កម្មវិធីមហោស្រពសម្រាប់ឆ្នាំខាងមុខទៀត ក្រៅពីផ្តោតលើរឿងបែបមនោសញ្ចេតនា រន្ធត់ កម្សាន្ត ភាពជូរចត់ គួរដាក់បញ្ចូលអក្ខរកម្មឌីជីថលតួយ៉ាងការបញ្ជ្រាបការអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គម ដោយសារការសាយភាយព័ត៌មានក្លែងក្លាយ ការបង្ហាញក្នុងសាច់រឿងអំពីរបៀបនៃការផ្ទៀងផ្ទាត់ព័ត៌មានមុនជឿលើព័ត៌មានណាមួយពីបណ្តាញសង្គម ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គមឌីជីថល និងលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវជាពលរដ្ឋឌីជីថលល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ផលិតករទាំងអស់ ឱ្យផ្តោតផងដែរលើការផលិតរឿងលើប្រធានបទបំណិនជីវិត ដោយរំលេចរបៀបនៃការសម្រេចចិត្តត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ សម្រាប់ជីវិត ការជ្រើសរើសអាជីព និងការការគ្រប់គ្រងហិរញ្ញ ភាពជាអ្នកដឹកនាំវត្ថុជាដើម។
លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋាន សិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ ចំពោះមហោស្រពភាពយន្តខ្នាតខ្លីចតុមុខនេះ ព្រោះបានចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា ជាពិសេសបើកឱកាសយុវជនបានបញ្ចេញស្នាដៃផលិតភាពយន្តកាន់តែច្រើន។
លោកស៊ុំ ស៊ីថែន ប្រធានគម្រោងមហោស្រពភាពយន្តខ្លីចតុមុខ មានប្រសាសន៍ថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ មហោស្រពភាពយន្តខ្លីចតុមុខ ជាកម្មវិធីប្រកួតប្រជែងភាពយន្តខ្នាតខ្លី ដើម្បីរួមចំណែកធ្វើឱ្យគុណភាពនៃភាពយន្តនៅកម្ពុជា ប្រសើរឡើង។ មហោស្រពនេះបានអនុញ្ញាតឱ្យផលិតករខ្មែរអភិវឌ្ឍខ្លួនទាំងផ្នែកគំនិត និងបច្ចេកទេសជំនាញក្នុងការផលិត ប្រកបដោយភាពច្នៃប្រឌិតទាន់សម័យកាល ហើយពីមួយឆ្នាំទៅមួយឆ្នាំស្នាដៃរបស់ផលិតករខ្មែរមានការវិវត្តឈានឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។ លោកបានមានប្រសាសន៍មហោស្រពលើកទី១៤នេះនឹងចូលរួមចំណែកដ៏សំខាន់ធ្វើឱ្យអន្តរជាតិបានស្គាល់ច្បាស់បន្ថែមទៀតពីសមត្ថភាព និងភាពធន់កម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យភាពយន្តកម្ពុជាដែលមានភាពរីកចម្រើនឥតឈប់ឈរ។
សូមបញ្ជាក់ថា មហោស្រពចតុមុខលើកទី១៤នេះ នឹងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន ៧៧រឿង មកពី២២ប្រទេស នៅតាមទីតាំងរោងភាពយន្តដៃគូ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែតុលា។ សូមអង្គភាពសារព័ត៌មានទាំងប្រពៃណីនិងទំនើបចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយដើម្បីផ្សព្វផ្សាយប្រជាពលរដ្ឋក្នុងប្រទេស និងលើពិភពលោកបានដឹង និងអាចចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង