**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ

កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្តីពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា ចាប់តាំងពីឆ្នាំ១៩៩៥មក ប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិ។ “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។

នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធមកពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក សម្តេចបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយ ដែលគ្រប់ស្រ្តីនិងក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជា បានជំរុញភាពស្នើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយក្មេងស្រីជាច្រើនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។ អត្រាមរណភាពមាតាបានធ្លាក់ចុះពី ៤៣៧ ក្នុង ១០០ ០០០ កំណើតរស់នៅឆ្នាំ២០០០ មកនៅត្រឹម ១៥៤ ក្នុងឆ្នាំ២០២២។ អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី២៩ ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១៤ ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារតែយើងមានច្បាប់ និងសេវាគាំទ្រផ្តោតលើជនរងគ្រោះ។ ស្រ្តីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រិន និងសហគមន៍ ដោយទទួលបាននូវការងារ និងហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ស្រ្តីជាមន្ត្រីរាជការមានប្រមាណ៤២ ភាគរយ ហើយក្នុងនោះ ២៨ ភាគរយមានមុខតំណែងជាអ្នកដឹកនាំ។ ស្រ្តីកម្ពុជាជាង ៨០០ នាក់បានបំពេញការងារប្រកបដោយមោទនភាពនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ”។ កិច្ចប្រជុំដ៏សំខាន់និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មិនត្រឹមតែដើម្បីប្រារព្ធអបអរសាទរខួបលើកទី៣០ នៃ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ប៉ុណ្ណោះទេ។ ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាព និងការប្រឈមនានា ដែលស្តែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ហើយត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីនៅទូទាំពិភពលោក។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជាការពិតណាស់ ទោះបីសម្រេចបានសមិទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមជាច្រើន ចាំបាច់ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីជួយឱ្យស្រ្តីនិងក្មេងស្រីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

សម្តេចរដ្ឋសភាធិបតី បានអំពាវនាវថា ក្រោមមូលបទ “អនាគតរួមគ្នាតែមួយ” កម្ពុជាសូមអំពាវនាវឱ្យមាន៖
– ការបង្កើតបរិយាកាសល្អ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំងបន្តទៀត។
– ការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីជម្រុញសមភាព ក្នុងការទទួលបាន និងលទ្ធផលសម្រេចបាន សម្រាប់ស្រ្តី និងក្មេងស្រី។
– ការផ្តល់សិទ្ធអំណាចដល់ស្រ្តី និងក្មេងស្រី តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ លើកកម្ពស់ការទទួលបាននូវផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសប្បនិម្មិត (AI) ជាដើម៕

អត្ថបទដែលជាប់ទាក់ទង