**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

លោក គីម ជុងអ៊ុន ត្រួតពិនិត្យការប្រារព្ធពិធីព្យុហយាត្រាធំមួយ ដែលមានបង្ហាញមីស៉ីលបាលិស្ទីគអន្តរទ្វីបថ្មី (ICBM) ចំពោះមុខវត្តមានចូលរួមពីសំណាក់ក្រុមឥស្សរជនអន្តរជាតិ

ព្យុងយ៉ាង៖ នៅថ្ងៃសៅរ៍ ទី១១ ខែតុលានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការប្រារព្ធពិធីព្យុហយាត្រាធំមួយ ដែលមានបង្ហាញមីស៉ីលបាលិស្ទីគអន្តរទ្វីបថ្មី (ICBM) ចំពោះមុខវត្តមានចូលរួមពីសំណាក់ក្រុមឥស្សរជនអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ព្យុហយាត្រាយោធាខាងលើ ដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រ គឺប្រារព្ធឡើងសម្រាប់ឱកាសខួបទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។

នាយករដ្ឋមន្រ្តីចិន លោក Li Qiang, ប្រតិភូមកពីប្រទេសរុស្ស៉ីដឹកនាំដោយអតីតប្រធានាធិបតី លោក Dmitry Medvedev និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក To Lam ស្ថិតក្នុងចំណោមឥស្សរជនបរទេសជាច្រើនរូបទៀត ដែលនៅទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរខួបនេះ។

ក្នុងព្យុហយាត្រាយោធា កូរ៉េខាងជើង បានបង្ហាញមីស៉ីល ICBM ទំនើបបំផុតរបស់ខ្លួន ហៅថា Hwasong-20 ដែល KNCA ពិពណ៌នាថា ជាប្រព័ន្ធសព្វាវុធយុទ្ធសាស្រ្តខ្លាំងបំផុតរបស់ប្រទេស ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ។

គួរបញ្ជាក់ថា ត្រកូលមីស៉ីល ICBM Hwasong បានផ្តល់ឱ្យកូរ៉េខាងជើង នូវសមត្ថភាពកំណត់គោលដៅ បានគ្រប់ទីតាំង ក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនៅមានសំណួរនៅឡើយ ជុំវិញសមត្ថភាពនៃប្រព័ន្ធនាំផ្លូវរបស់វា ដើម្បីឆ្ពោះទៅដល់គោលដៅ ហើយនិង សមត្ថភាពក្បាលគ្រាប់ដែលវាដឹកជញ្ជូន នៅពេលហោះធ្លាក់ចូលក្នុងបរិយាកាសផែនដីវិញ៕

អត្ថបទដែលជាប់ទាក់ទង