ប្រទេសក្នុងតំបន់បាល់ទិក រៀបចំផែនការជម្លៀសបន្ទាន់ ដែលជាការត្រៀមលក្ខណៈទុកមុន ពីការវាយប្រហាររបស់កងទ័ពរុស្ស៉ី

លីទុយអានី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយក្តីបារម្ភដែលកើតចេញពីការចំណាយផ្នែកយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៉ី ចាប់តាំងពីចូលឈ្លានអ៊ុយក្រែននាឆ្នាំ ២០២២ បានជំរុញឱ្យប្រទេសក្នុងតំបន់បាល់ទិក រៀបចំផែនការជម្លៀសបន្ទាន់ ដែលជាការត្រៀមលក្ខណៈទុកមុន ជុំវិញលទ្ធភាពនៃមនុស្សរាប់សែននាក់ អាចភៀសខ្លួនពីសកម្មភាពយោធា ឬការវាយប្រហាររបស់កងទ័ពរុស្ស៉ី។
ឡេតូនី អេស្តូ និងលីទុយអានី បានប្រាប់ពីការភ័យខ្លាចនេះយូរមកហើយ ដល់សមាជិកអង្គការណាតូ (NATO) ដោយលើកឡើង ពីការវាយប្រហារតាមអ៉ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំពានថ្មីៗដោយយន្តហោះចម្បាំង និងដ្រូនរបស់រុស្ស៉ី។
លោក Renatas Pozela ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យរបស់លីទុយអានី ដែលបង្កើតឡើងចាប់តាំងពីប្រទេសទាំង ៣ យល់ព្រមសហការគ្នាលើកិច្ចការពារស៉ីវិល បានបញ្ជាក់ថា «វាអាចទៅរួចដែលយើងនឹងឃើញកម្លាំងកងទ័ពមួយ នៅតាមបណ្តោយព្រំដែនបាល់ទិក ជាមួយគោលដៅជាក់ស្តែង គឺចាប់យកប្រទេសទាំង ៣ ក្នុងរយៈពេលពី ៣ថ្ងៃទៅ ១សប្តាហ៍ខាងមុខ»។
ការហាត់សមលើកនេះ គឺសាកជម្លៀសមនុស្សត្រឹមតែមួយរយនាក់ពីរដ្ឋធានី Vilnius របស់លីទុយអានី ប៉ុន្តែក្រុមមន្ត្រីបានប្រាប់ Reuters ថា ផែនការជម្លៀបន្ទាន់ ស្ថិតក្រោមការរៀបចំក្នុងចំនួនច្រើនជាងពេលនេះ។ មធ្យោបាយជម្លៀស គឺតាមរថភ្លើង និងរថយន្តក្រុង ការផ្គត់ផ្គង់ដូចជាក្រដាសអនាម័យ និងប៉ៅអ៉ីបត់ជាដើម៕

