ក្រសួងមហាផ្ទៃ ផ្អាកការងារ និងផ្អាកប្រាក់បៀវត្ស បណ្តោះអាសន្នចំពោះមន្ត្រីនគរបាល ចំនួន ៤រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការផ្អាកការងារ និងផ្អាកប្រាក់បៀវត្ស បណ្តោះអាសន្នចំពោះមន្ត្រីនគរបាល ចំនួន ៤រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។

