រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងស្តីពីការធ្វើអាជីវកម្មពិឃាតសត្វ សម្រាប់ឆ្នាំ២០២៦

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានជម្រាបជូនដំណឹងដល់សាធារណៈជន និងអាជីវករដែលបាននិងកំពុងប្រកបអាជីវកម្មពិឃាតសត្វក្នុងខេត្តកំពង់ធំ ទាំងអស់ឲ្យបានជ្រាបថា លិខិតអនុញ្ញាតឱ្យធ្វើ អាជីវកម្មក្នុងឆ្នាំចាស់នឹងត្រូវអស់សុពលភាព នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ដូច្នេះសម្រាប់ការធ្វើអាជីវកម្មបន្តក្នុងឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសជូនដំណឹងអំពី នីតិវិធី និងបែបបទក្នុងការដាក់ពាក្យសុំធ្វើអាជីវកម្មឱ្យបានទាន់ពេលវេលាកំណត់៕

