នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

