**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ រងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ នៅស្រុកកំពង់សៀម

កំពង់ចាម៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំ សមាជិក សមាជិកា កាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហ៊ុន សែន ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤គ្រួសារ រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយការលំបាក និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ។

ក្នុងពេលវេលានោះ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម កន្លងមក សម្តេចទាំងពីរ ឯកឧត្តមសន្តិបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរ ខ្វល់ខ្វាយ គ្រប់ពេលវេលា រាល់ការរស់នៅរបស់ប្រជាពលរដ្ឋពេលជួបទុក្ខលំបាក ជាក់ស្តែងក្នុងពេលនេះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារ ទឹកជំនន់ បាននាំយកអំណោយពីកាកបាទក្រហមកម្ពុជា ដើម្បីជួយទំនុកបំរុង ជួយសង្គ្រោះ ប្រជាពលរដ្ឋកំពុងស្ថិតស្ថានភាពលំបាក។

ឯកឧត្តម បានអំពាវនាវ ទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើកូនចៅ កុំឲ្យលេងទឹកទន្លេកំពុងឡើងខ្លាំង អាចបង្កកំរាមកំហែង ដល់អាយុ ជីវិតកូនចៅរបស់បងប្អូន លោកយាយ លោកតា។ឯកឧត្តម ក៏ស្នើដល់ប្រជាពលរដ្ឋដែលប្រកបរបបនេសាទត្រី សុំឲ្យប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង ត្រូវឆាប់វិលត្រលប់ភ្លាម បើសិនឃើញស្ថានភាពមិនស្រួលឆាប់រកកន្លែងសុវត្ថិភាពជាបន្ទាន់ ដើម្បីធានាថាកូនចៅរបស់ លោកយាយ លោកតា មានសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមពេលជាមួយគ្នាដែរ ឯកឧត្តម ក៏បានចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារ បាក់ច្រាំងទន្លេ បានរុះរើផ្ទះចេញពីកន្លែងគ្រោះថ្នាក់ ហើយក៏ សុំឲ្យស្នាក់នៅកន្លែងទីទួលសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីទឹកស្រកវិញ សុំ ខិតខំ ប្រឹងប្រែង ប្រកបរបប រកស៊ីបន្តទៅទៀត ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយសុំបរិភោគ អាហារស្អាត ផឹកស្អាត រស់នៅស្អាតមបរិស្ថានស្អាត ដើម្បីគ្រួសារជៀសផុតពីជម្ងឺផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង