**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

តៃវ៉ាន់កំពុងបណ្ដុះបណ្ដាលទាហានយ៉ាងសកម្ម ក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក

តៃប៉ិ៖ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៩តុលារបស់ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្ហាញថា កោះតៃវ៉ាន់ កំពុងបណ្ដុះបណ្ដាលទាហានយ៉ាងសកម្ម ក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងស្វែងរកការទិញប្រព័ន្ធអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើននៃការលុកលុយយន្តហោះគ្មានមនុស្សបើករបស់នាគរាជចិន។

តៃវ៉ាន់បង្កើតយុទ្ធសាស្ត្រ ដើម្បីដោះស្រាយជាមួយការលុកលុយពីយន្តហោះគ្មានមនុស្សបើករបស់ចិន ដោយកំណត់អត្តសញ្ញាណ និងបាញ់ទម្លាក់ នៅពេលវាហោះទៅជិតដែនអធិបតេយ្យនៃកោះនេះ។ កោះតូចៗរបស់តៃវ៉ាន់នៅក្បែរចិន ជារឿយៗប្រឈមមុខនឹងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ស៊ុន លីហ្វាង (Sun Li-fang) បានលើកឡើងថា តៃវ៉ាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ និងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកប្រកបដោយប្រសិទ្ធភាព ជាការឆ្លើយតបទៅនឹងប្រទេសចិន។

លោកថ្លែងយ៉ាងដូច្នេះថា៖«ជាមូលដ្ឋាន ការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក និងការអភិវឌ្ឍប្រឆាំងយន្តហោះគ្មានមនុស្សបើក គឺលឿនណាស់ ហើយផ្អែកលើស្ថានភាពនាពេលបច្ចុប្បន្ន មានការរីកចម្រើនខុសៗគ្នាជារៀងរាល់ថ្ងៃ។ នេះ ជា ចំណុច សំខាន់ មួយ របស់ យើង ក្នុង កិច្ច ខិត ខំ ប្រឹង ប្រែង ត្រៀម ខ្លួន ខាង ផ្នែកយោធា»។

កោះតៃវ៉ាន់ កំពុងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងយន្តហោះគ្មានមនុស្សបើក ដោយមានទាហានធ្វើការហ្វឹកហាត់ រួមទាំងការបាញ់ប្រហារពេលយប់ផងដែរ។

លើសពីនេះ តៃវ៉ាន់គ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនពី៣ភាគរយទៅ៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ហើយមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក បើទោះបីជាមានភាពតានតឹងការទូតនាពេលថ្មីៗនេះក៏ដោយ។ តៃវ៉ាន់ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង៧៦១លានដុល្លារជាមួយសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង