**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងបានបិទបញ្ចប់ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធថ្មីៗដល់មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន

ព្រៃវែង៖ វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រែវែង ចាប់ថ្ងៃទី៧ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការផ្ដល់នូវចំណេះដឹងថ្មីៗលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង៦០នាក់មកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។

ពិធីបិទវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមរបស់ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មាន ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេព អស្នារិទ្ធបានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ នៅតាមភូមិភាគចំនួន៥ ផ្សេងៗគ្នា នៅទូទាំងប្រទេស ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយព្យ ភូមិភាគនិរតី និងចុងក្រោយនេះបិទបញ្ចប់សម្រាប់ភូមិភាគបូព៌ា ដែលរៀបចំឡើងនៅខេត្តព្រៃវែងនេះ ដោយមានការគាំទ្រ និងចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានីខេត្តទាំង២៥។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានគ្រប់រាជធានីខេត្តទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបំពាក់បំប៉នទាំងអស់នេះ ទៅអនុវត្តសម្រាប់ការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព និងត្រូវធ្វើខ្លួនជាគំរូ ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ព័ត៌មានដោយការទទួលខុសត្រូវ ដោយផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ គោរពក្រមសីលធម៌ វិជ្ជាជីវ: និងគោរពច្បាប់ជាតិ ខិតខំពង្រឹងសមត្ថភាពជាប្រចាំដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យាថ្មីៗ។
ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មាន ខេត្តព្រៃវែង បានចាត់ទុកវគ្គបំពាក់បំប៉ននេះ ពិតជាធាតុសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីនៃមន្ទីរព័ត៌មានទាំង៤ បន្ទាប់ពី បានសិក្សា លើជំនាញព័ត៌មាន និងសាធារណមតិនេះ។
ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បន្ត អភិវឌ្ឍ សមត្ថភាពខ្លួនឯង និងការពង្រឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាគុណភាពព័ត៌មាន និងទប់ទល់ព័ត៌មានក្លែងក្លាយ និងការងារសាធារណមតិប្រកបដោយប្រសិទ្ធភាព។
លោកញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងតំណាងឱ្យសិក្ខាកាមមកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញបានអរគុណចំពោះក្រសួងព័ត៌មាន ដែលបានរៀបចំវគ្គបំពាក់បំប៉ននេះឡើង ធ្វើឱ្យអ្នកចូលរួមទាំអស់ទទួលបានចំណេះដឹងស្តីពី បច្ចេកទេសផលិតព័ត៌មាន និងខ្លឹមសារបែបសាធារណមតិ , ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី , ការចងក្រងបណ្តាញ , ការគ្រប់គ្រងព័ត៌មាន ,ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម , ការតាមដាន វិភាគចងក្រងព័ត៌មាន ,ការឆ្លើយតបព័ត៌មានក្លែងក្លាយ, របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ , ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និងពីវិធីសាស្ដ្រប្រើប្រាស់AI នៅក្នុងវិស័យសារព័ត៌មានជាដើម៕

អត្ថបទដែលជាប់ទាក់ទង