**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងារនៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងក្រសួង-ស្ថាប័ន តំណាងសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត អភិបាលនៃគណៈអភិបាលរាជធានី ខេត្តតំណាងអាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងវិស័យឯកជន និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ៨០០នាក់។

ឯកសារក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ស្ថិតនៅឋានានុក្រមទី៣, បន្ទាប់ពី កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ដែលចែងអំពីចក្ខុវិស័យ គោលដៅ ចំណុចដៅ និងអាទិភាពចម្បងៗ នៃការអភិវឌ្ឍរបស់កម្ពុជា និងជាមូលដ្ឋានសម្រាប់ ការបន្ស៊ីគោលនយោបាយ ការកៀរគរ ធនធាន និងការអនុវត្តដែលផ្អែកលើលទ្ធផលនៅគ្រប់វិស័យ។

ផ.យ.អ.ជ. គឺជាក្របខ័ណ្ឌផែនការចង្អុលបង្ហាញ រយៈពេលមធ្យម នៅក្នុងបរិការណ៍សេដ្ឋកិច្ចទីផ្សារ និងជាឧបករណ៍គោលនយោបាយចម្បងក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលប្រែក្លាយការតម្រង់ទិសគោលនយោបាយធំៗ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ឱ្យទៅជាកម្មវិធី គម្រោង និងសកម្មភាពជាក់ស្តែងដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅ។ ផ.យ.អ.ជ. ក៏ជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវកំណើនប្រកបដោយបរិយាបន្ន ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់កម្ពុជា និងជាផែនការប្រតិបត្តិថ្នាក់ជាតិ ដែលកសាងមូលដ្ឋាន គ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សូមជម្រាបជូនថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ត្រូវទទួលបានការឯកភាពនាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ហើយបានទទួលការអនុម័តយល់ព្រមពីសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ និងសម័យប្រជុំលើកទី៣ នៃព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/ ០៦២៥/០០៣ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង