ឯកឧត្តម សួស ប្រាថ្នា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែវេរប្រគេនព្រះសង្ឃ ចំនួន៦វត្ត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៦វត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ នៅដឹព្រីមៀសេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៦វត្ត រួមមាន៖ វត្តចតុទិស (ខេត្តកណ្ដាល), វត្តពោធិរតនារាម ហៅវត្តត្នោត (ខេត្តព្រៃវែង), វត្តព្រៃម្លូ (ខេត្តតាកែវ), វត្តគិរីរង្សី ហៅវត្តរាំងខ្វាវ (ខេត្តពោធិ៍សាត់), វត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល (ខេត្តបន្ទាយមានជ័យ) និងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត (ខេត្តកំពង់ឆ្នាំង)៕

