អភិបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យអភិបាលខេត្តស្រះកែវ អត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះ JBC កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ដើម្បីជៀសវាងបង្កើតភាពតានតឹង និង ផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ស្នើឲ្យអភិបាលខេត្តស្រះកែវ រក្សាភាពអត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន និងសូមចូលរួមសហការក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

